Ms. Seng Reasey
លោកស្រី សេង រាសី បច្ចុប្បន្នមានតួនាទីជានាយិកាប្រតិបត្តិនៃអង្គការសីលការ ដែលធ្វេីការលេីការពង្រឹងភាពអង់អាចរបស់ស្រ្ដី លេីកកម្ពស់ និងពង្រឹងអភិបាលកិច្ចល្អ យុត្តិធម៌យេនឌ័រ។ លោកស្រី ជាសកម្មជន សិទ្ធិស្រ្ដី និងអ្នកតស៊ូមតិ ដែលបាន ចូលរួម ដឹកនាំ សម្របសម្រួល និងពង្រឹងចំណេះដឹងដល់ ប្រជាពលរដ្ឋ មូលដ្ឋាន ដេីម្បីរួមចំណែកក្នុងការធានាអោយបាននូវការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយ តម្លាភាព គណនេយ្យ និងការចូលរួមប្រកបដោយអត្ថន័យ។ លោកស្រីបានចូលរួមយ៉ាងសកម្មក្នុងការដឹកនាំ និងសម្របសម្រួល ការតស៊ូមតិក្នុងវេទិកា ជា
ច្រេីនទាំង កម្រិតជាតិ និងតំបន់។ លោកស្រីក៏ជា ប្រធានគណកម្មាធិការដឹកនាំ នៃវេទិកាប្រជាពលរដ្ឋអាស៊ាន និងជាគណកម្មាធិការកម្មវិធី នៃអង្គការតំបន់ Asia Pacific on Women, Law and Development-APWLD ដែលមានសមាជិក ២៥២ មកពីប្រទេសចំនួន ២៧ នៃតំបន់អាសុីប៉ាសុីវិក។